ជ្រើសរើសភាសា: Khmer Khmer English English
“វគ្គបណ្តុះបណ្តាលស្តីពី ការពិនិត្យគម្រោងវិនិយោគនៅថ្នាក់រាជធានី-ខេត្ត នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច រាជធានីភ្នំពេញ”
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ ២០២៣

នាថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣ លោក ស្រស់ សុខុម ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ និងលោកប្រធានការិយាល័យបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ

បានចូលរួម “ វគ្គបណ្តុះបណ្តាលស្តីពី ការពិនិត្យគម្រោងវិនិយោគនៅថ្នាក់រាជធានី-ខេត្ត នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច រាជធានីភ្នំពេញ”

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ កសហវ និងជាប្រធានក្រុមការងារសម្រាប់កិច្ចប្រជុំ "ច្រកចេញចូលតែមួយ"

ដែលមានបង្ហាញរួមមាន៖

-ការពិនិត្យគម្រោងវិនិយោគនៅច្រកចេញចូលតែមួយ នៃ កអក និងបទពិសោធន៍សម្រាប់ការពិនិត្យគម្រោងវិនិយោគថ្នាក់រាជធានី ខេត្ត

-ការពិនិត្យគម្រោងវិនិយោគ ពាក់ព័ន្ធផ្នែកពន្ធដារ និងការធ្វេីប្រតិភូកម្មដល់អង្គភាពថ្នាក់ក្រោមជាតិ

-ការពិនិត្យគម្រោងវិនិយោគ ពាក់ព័ន្ធផ្នែកគយ និងការធ្វេីប្រតិភូកម្មដល់អង្គភាពថ្នាក់ក្រោមជាតិ

-ការពិនិត្យគម្រោងវិនិយោគ ពាក់ព័ន្ធផ្នែកទ្រព្យសម្បត្តិរដ្ឋ

-ការពិនិត្យគម្រោងវិនិយោគ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការធ្វើប្រតិភូកម្មដល់អង្គភាពថ្នាក់ក្រោមជាតិ

ព័ត៌មានទាក់ទង